McDonald’s ត្រៀមលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីរបស់ខ្លួន បន្ទាប់ពីផ្អាកជាង ២ខែ

ក្រុមហ៊ុន McDonald’s បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីវាបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះក្នុងរយៈពេលជាងពីរខែ ដោយសារតែការលុកលុយរបស់អ៊ុយក្រែន។ ក្រុមហ៊ុននេះបានស្ថិតចំណោមនិមិត្តសញ្ញាដែលគេស្គាល់បំផុតនៃមូលធននិយមអាមេរិក ហើយត្រូវបានបើកភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីកាលពីជាង ៣២ឆ្នាំមុន។ ឥឡូវនេះ McDonald’s មានភោជនីយដ្ឋានជាង៨០០ និងបុគ្គលិក ៦២ ០០០នាក់នៅក្នុងប្រទេសរុស្ស៊ី។ ដោយ Franchisees មានប្រតិបត្តិការត្រឹមតែ ១៥ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសរុស្ស៊ី ហើយក្រៅពីនេះក្រុមហ៊ុនកាន់កាប់កន្លែងដែលនៅសល់។ សេចក្តីប្រកាសរបស់ McDonald’s កាលពីថ្ងៃច័ន្ទ គឺជាការបង្ហាញពីភាពរឹងមាំនៃពិភពលោកខាងលិចប្រឆាំងនឹងរបបរបស់លោកពូទីន។ ដំបូងឡើយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន McDonald’s បានរក្សាភាពស្ងៀមស្ងាត់ចំពោះការវាយប្រហារនេះ។ បន្ទាប់​មក​បន្ទាប់​ពី​មាន​ការ​តវ៉ា និងរង​សម្ពាធ​ជា​សាធារណៈ McDonald’s និង​ម៉ាក​យីហោ​ធំៗ​របស់​សហរដ្ឋ​អាមេរិក​ដូច​ជា Starbucks និង Coca-Cola បាន​ផ្អាក​អាជីវកម្ម​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន McDonald’s បាននិយាយថាខ្លួនកំពុងស្វែងរកអ្នកទិញក្នុងស្រុក។ McDonald’s បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនពុំធ្លាប់ “de-Arching” ឬចាកចេញពីទីផ្សារដ៏ធំមួយ។ ក្នុងនោះក្រុមហ៊ុនក៏នឹងត្រៀមដកឈ្មោះ ឡូហ្គោ Menu និងម៉ាកយីហោរបស់វាចេញពីទីតាំងទាំងនោះ ប៉ុន្តែក្រុមហ៊ុន នឹងនៅតែរក្សាពាណិជ្ជសញ្ញារបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុន McDonald’s ក៏បាននិយាយផងដែរថា ខ្លួននឹងព្យាយាមធ្វើឱ្យប្រាកដថាបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសនឹងបន្តទទួលបានប្រាក់ខែរហូតដល់កិច្ចព្រមព្រៀងបានបញ្ចប់ … Continue reading McDonald’s ត្រៀមលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីរបស់ខ្លួន បន្ទាប់ពីផ្អាកជាង ២ខែ